• Home
  • About
    • History
    • Message From President
    • Company Profile
    • Research & Development
    • Latest News
  • Expertise
    • Healthcare Hygiene
      • Infection Control
      • Hand Hygiene
      • Instrument Reprocessing
      • Environmental Sanitation
      • Education & Learning
    • Food Sanitation
      • Hygienic Hand Hygiene For Food Handlers
      • Preventing Food Borne Illness
        • What Is Food Borne Illness?
        • How To Prevent Food Borne Illness?
      • Customer Spotlight
        • Ginza Aster Co., Ltd.
        • Hallo Day Co., Ltd.
    • Public Health & Hygiene
      • Hand Hygiene In Public Settings
    • Consumer
      • Kitchen
      • Laundry
      • Cleaning
      • Hand Wash
      • Sanitizer
      • Hair care & Body care
      • Skin care & Oral care
      • Healthy Food
  • Products
    • Healthcare Hygiene
      • Dispensers
      • Chemicals
        • Hand Soap
        • Hand Care
        • Alcohol Hand Disinfectant
        • Surgical Scrub
        • Instrument Reprocessing
        • High Level Disinfectant
        • Surface Sanitizer & Wipes
      • System & Amenities
      • Accessories
      • Personal Protection
    • Food Sanitation
      • Smart San
    • Public Health & Hygiene
      • Dispensers
      • Liquids
        • Hand Soap
        • Alcohol Sanitizer
        • Mouth Wash
      • Amenities
    • Consumer
      • Arau
      • Yashinomi
      • Lakanto & Healthy Food
      • Nyula
      • Personal Hygiene
      • Body Care
        • Cocopalm
        • Ayurspa
  • CSR
  • Global
  • Contact
Public Health & Hygiene
  • Hand Hygiene In Public Settings

អនាម័យដៃនៅក្នុងទីសាធារណៈ

ក្នុងនាមជាសហគមន៍មួយ ពួកយើងចែករំលែកពេលវេលាជាមួយគ្នានៅក្នុងទីសាធារណៈដូចជា ព្រលានយន្តហោះ ស្ថានីយ ការិយាល័យ សាលារៀន ហាងទំនិញ។ ទីតាំងទាំងអស់នេះធ្វើឲ្យជីវិតរបស់យើងកាន់តែសប្បូរបែប ប៉ុន្តែទីកន្លែងទាំងនោះក៏ជាទីកន្លែងដែលសាយភាយជំងឺដូចជា ជំងឺផ្តាសាយ និងផ្តាសាយធំ។ តែទោះបីជាយ៉ាងណាក៏ដោយនៅក្នុងទីសាធារណៈ ពួកយើងមានឱកាសជាច្រើនក្នុងការតោងជាប់មេរោគ ឬផ្ទេរមេរោគទាំងនោះទៅអ្នកដទៃតាមរយៈបង្កាន់ដៃទ្វារ ប៊ូតុងជណ្តើរយន្តបង្កាន់ដៃ ទូរសព្ទ ឬក្តារចុច។ ជាទូទៅ គ្រប់ផ្ទៃទាំងអស់អាចផ្ទេរចម្លងមេរោគ។ គ្រប់ពេលដែលមនុស្សប៉ះពាល់អ្វីម៉្យាង ពួកគេអាចបន្សល់ទុក ឬចាប់យកមេរោគពីផ្ទៃទាំងនោះ។ នេះជារបៀបដែលរោគរាតត្បាត និងការរាលដាលជំងឺត្រូវបានរីកដុះដាល។ តែសំណាងល្អ ការប្រើផលិតផលសម្អាតអនាម័យដៃអាចកាត់បន្ថយការរីករាលដាលនៃមេរោគបានយ៉ាងច្រើន។

 

របៀបអនុវត្តអនាម័យដៃប្រកបដោយប្រសិទ្ធភាព

SARAYA ធ្វើការណែនាំពីការធ្វើអនាម័យដៃជាមួយ ៣ដំណាក់ការមូលដ្ឋាន ១) លាងសម្អាត ២) សម្ងួត ៣)ធ្វើអនាម័យ


លាងសម្អាត៖ជម្រះធូលី និងមីក្រុបផ្សេងៗចេញដោយប្រើសាប៊ូ


សង្ងួត៖ជូតទឹកចេញឲ្យអស់ នោះជាតិអាល់កុលមិនក្លាយជារាវ ហើយអាចធ្វើអនាម័យប្រកបដោយប្រសិទ្ធភាព


ធ្វើអនាម័យ៖ផ្សើមដៃរួមទាំងចុងម្រាមដៃ និងស្បែកចុងក្រចកជាមួយនឹងឧបករណ៍សម្អាតអនាម័យមានជាតិអាល់កុលដើម្បីធ្វើឲ្យដៃអនាម័យដៃបានសព្វ

 

ឥទ្ធិពលនៃការធ្វើអនាម័យដៃដែលមានអនាម័យអាចត្រូវបានឃើញតាមរយៈការធ្វើពិសោធន៍ខាងក្រោម។ ស្នាមដៃនីមួយៗត្រូវយកពីជំហាននៃការធ្វើអនាម័យដៃផ្សេងគ្នាបន្ទាប់ពីធ្វើឲ្យប្រឡាក់ដៃជាមួយ E.Coli ។ ការធ្វើអនាម័យដៃឲ្យមានអនាម័យដែលជាការរួមគ្នានៃការលាងដៃជាមួយសាប៊ូ ហើយធ្វើការសម្អាតអនាម័យជាមួយទឹកលាងសម្អាតដៃមានជាតិអាល់កុលបង្ហាញថាពុំមានមេរោគលើដៃបន្ទាប់ពីលាងសម្អាតនិងធ្វើឲ្យមានអនាម័យ។

កន្លែងដែលជារឿយៗត្រូវបានរំលងនៅពេលលាងសម្អាតដៃ

ទង្វើសាមញ្ញនៃការលាងដៃមិនធានាថា គ្រប់ផ្នែកទាំងអស់នៃដៃនឹងត្រូវបានសម្អាតស្មើៗគ្នានោះទេ។ ផ្នែកនានា ដូចជា មេដៃ ចុងម្រាមដៃ និងចន្លោះម្រាមដៃ ជារឿយៗ ត្រូវបានគេមើលរំលងពេលកំពុងលាងដៃតាមទំលាប់ធម្មតា។ នេះអាចនាំឲ្យដៃកខ្វក់ និងអាចនាំឲ្យឥទ្ធិពលនៃជាតិសម្លាប់មេរោគលើដៃចុះខ្សោយ ជាពិសេសចុងម្រាមដៃជាផ្នែកនៃដៃដែលត្រូវប្រើប្រាស់ច្រើនជាងគេបំផុត។ ការថែទាំបន្ថែមត្រូវអនុវត្តឡើងដើម្បីលាងសម្អាតដៃទាំងមូលឲ្យបានល្អិតល្អន់។

 

 

របៀបលាងសម្អាតដៃឲ្យមានអនាម័យ

ដោយសារសារៈសំខាន់នៃអនាម័យដៃ និងចំណុចដែលត្រូវបានរំលងជារឿយៗអំឡុងពេលលាងដៃត្រូវបានមើលឃើញច្បាស់ សូមមើលវិធីសម្អាតដៃឲ្យមានអនាម័យត្រឹមត្រូវ។





ដើម្បីទទួលបានលទ្ធផលពេញលេញពីសារធាតុសម្អាតដៃមានជាតិអាល់កុល ត្រូវឲ្យប្រាកដថាដៃបានធ្វើឲ្យស្ងួតទាំងស្រុង។ ទឹកអាចធ្វើឲ្យសារធាតុសម្អាតអនាម័យរាវ ហើយធ្វើឲ្យសារធាតុសម្អាតអនាម័យនេះមិនចូលដល់ស្បែក។

 

ពេលដែលត្រូវអនុវត្តការលាងដៃឲ្យមានអនាម័យ

យោងទៅតាម FDA( រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក) អ្នកចាប់កាន់អាហារត្រូវសម្អាតដៃ និងផ្នែកដើមដៃដែលនៅហាលខ្យល់របស់ពួកគេភ្លាមៗមុនពេលចាប់ផ្តើមរៀបចំចំណីអាហាររួមទាំងធ្វើការចាត់ចែងចំណីអាហារដែលហាលខ្យល់ សម្អាតបរិក្ខារ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ និងសម្ភារសម្រាប់ប្រើតែម្តង និងសម្ភារសម្រាប់ប្រើទទួលទានអាហារដែលពុំមានរុំ និងនៅពេលដូចខាងក្រោម។

  • • បន្ទាប់ពីប៉ះពាល់ផ្នែករាងកាយមនុស្ស ក្រៅពីដៃដែលបានលាងសម្អាតស្អាត និងផ្នែកដើមដៃដែលស្អាត និងហាលខ្យល់
  • • បន្ទាប់ពីប្រើបន្ទប់ទឹករួច
  • • បន្ទាប់ពីមើលថែ ឬចាប់កាន់សត្វចិញ្ចឹម ឬសត្វរស់នៅក្នុងទឹករួច
  • • បន្ទាប់ពីក្អក កណ្តាស់ ប្រើប្រាស់កន្សែងដៃ ឬក្រដាសជូតមាត់ ប្រើសារជាតិថ្នាំជក់ បរិភោគ ឬទទួលទានទឹក
  • • បន្ទាប់ពីចាប់កាន់បរិក្ខារ ឬសម្ភារប្រឡាក់ដី
  • • អំឡុងពេលរៀបចំអាហារ ត្រូវសម្អាតដីនិងភាពកខ្វក់ឲ្យបានច្រើនដងតាមដែលចាំបាច់ និងបង្ការការចម្លងភាពកខ្វក់នៅពេលប្តូរទៅធ្វើកិច្ចការផ្សេងៗ
  • • នៅពេលប្តូរពីការចាត់ចែងអាហារឆៅ ទៅអាហារដែលឆ្អិនស្រាប់
  • • មុនពេលពាក់ស្រោមដៃដើម្បីចាប់ផ្តើមធ្វើកិច្ចការដែលទាក់ទងជាមួយចំណីអាហារ។
  • • បន្ទាប់ពីធ្វើកិច្ចការផ្សេងៗដែលធ្វើឲ្យកខ្វក់ដៃ

 

ស្តង់ដារមាសនៃការលាងសម្អាតដៃ

ជាអកុសល ពេលខ្លះ លោក អ្នកចាប់កាន់មេរោគក្នុងពេលកំពុងលាងដៃអាស្រ័យលើប្រភេទទឹក និងឧបករណ៍លាងសម្អាតដៃដែលអ្នកជ្រើសរើស។ ដើម្បីធ្វើឲ្យគុណភាពនៃការលាងសម្អាតដៃកាន់តែល្អប្រសើរ មានចំណុចបីយ៉ាងដែលត្រូវផ្តោតលើ។ នៅពេលបានបំពេញចំណុចទាំងបីហើយ វានឹងបានជាស្តង់ដារមាសនៃការលាងសម្អាតដៃ។

ស្តង់ដារមាសនៃការលាងសម្អាតដៃ

១. សម្ភារដែលប្រើម្តងហើយ បោះចោល៖ ការពារគ្រោះថ្នាក់ពីភាពកខ្វក់អំឡុងពេលបំពេញប្រើឡើងវិញ
២. បំពេញឡើងវិញដោយមិនលាយជាមួយទឹក៖ បង្ការភាពកខ្វក់នៃសាប៊ូលាងដៃ
៣. មិនប្រើដៃប៉ះ៖ បង្ការចម្លងភាពកខ្វក់ដែលបណ្តាលមកពីការប៉ះពាល់ឧបករណ៍បញ្ចេញទឹកសាប៊ូ។

 

 


Copyright © Saraya.Co.Ltd 2022 All rights reserved | Terms & Conditions
YJSimpleGrid Joomla! Templates Framework official website
Hand Hygiene In Public Settings