រូបមន្តច្នៃឡើងវិញផ្នែកវេជ្ជសាស្ត្ររបស់ Sararya ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវជម្រើសកម្ចាត់មេរោគនិងលាងសម្អាតជាច្រើនដល់ទីតាំងសេវាថែទាំសុខភាព ដោយប្រកាន់ខ្ជាប់យ៉ាងតឹងរឹងទៅតាមស្តង់ដាជាសកលស្តីពីសុវត្ថិភាព។ យើងផ្តល់ជូននូវសាប៊ូបោកខោអាវ ក្នុងរូបមន្តណឺតនិងអាល់កាឡាំង សម្រាប់ការច្នៃឡើងវិញដោយដៃ ឬសម្រាប់ប្រើរួមជាមួយទឹកលាងកម្ចាត់មេរោគ។ លើសពីនេះទៀត ការធ្វើប្រព្រឹត្តកម្មជាមុននិងតាមក្រោយធ្វើឱ្យការកែច្នៃឡើងវិញមានភាពងាយស្រួល និងបង្កើន អាយុកាលប្រើប្រាស់នៃឧបករណ៍របស់អ្នក។
Acecide ត្រូវបានបង្កើតឡើងដើម្បីរក្សាបទដ្ឋានខ្ពស់បំផុតនៃសុវត្ថិភាព និងល្បឿនសម្រាប់ទីតាំង ដែលតម្រូវឱ្យមានការកម្ចាត់មេរោគក្នុងកម្រិតខ្ពស់ សម្រាប់ឧបករណ៍ដែលងាយជាប់មេរោគ ដូចជា អន្តោទស្សន៍។
សារធាតុសមា្លប់មេរោគកម្រិតខ្ពស់ទូទៅបំផុតជាច្រើនមានផ្ទុកនូវអាល់ដេអ៊ីតមួយក្រុម ដែលត្រូវបានគេទទួលស្គាល់ថា ជាសារធាតុមុយតាហ្សែន ដែលអាចបង្កឱ្យមានភាពប្រែប្រួលនៅក្នុងខ្លួនមនុស្ស. Acecide មានផ្ទុកអាស៊ីត peracetic ជាធាតុផ្សំសកម្មរបស់ខ្លួន ដែលមិនមានផ្ទុកក្រុមអាល់ដេអ៊ីតនោះទេ ដែលធ្វើឱ្យវាមានសុវត្ថិភាពលើបុគ្គលិកនិងអ្នកជំងឺ។
អាស៊ីត Peracetic បំបែកធាតុទៅជាអ៊ីដ្រូសែនពែរូស៊ីតនិងអាស៊ីតអាសេទិក។ ហេតុនេះហើយ វាមានសំណល់ជាតិពុលតិចតួច ហើយវាញែកធាតុមួយភាគធំទៅជាទឹកនិងអុកស៊ីសែន បន្ទាប់ពីបញ្ចេញចោល។ Acecide គឺងាយស្រួលលើបរិស្ថាន ដោយមិនបន្សល់ដានឡើយ នៅពេលទុកនៅទីតាំងរបស់អ្នក។
ឧបករណ៍វេជ្ជសាស្រ្តដែលអាចប្រើឡើងវិញបានត្រូវតែឆ្លងកាត់ការកម្ចាត់ឬសម្លាប់មេរោគយ៉ាងត្រឹមត្រូវនិងហ្មត់ចត់ មុនពេលប្រើឡើងវិញដោយសុវត្ថិភាព។ Acecide គឺខ្លាំងគ្រប់គ្រាន់ដើម្បីកម្ចាត់បាក់តេរីទូទៅ បាក់តេរីអាស៊ីតលឿន និងមេរោគក្នុងពេលប៉ុន្មាននាទី ពីឧបករណ៍ដែលងាយជាប់មេរោគបំផុត ដូចជា អន្តោទស្សន៍។