• Home
  • About
    • History
    • Message From President
    • Company Profile
    • Research & Development
    • Latest News
  • Expertise
    • Healthcare Hygiene
      • Infection Control
      • Hand Hygiene
      • Instrument Reprocessing
      • Environmental Sanitation
      • Education & Learning
    • Food Sanitation
      • Hygienic Hand Hygiene For Food Handlers
      • Preventing Food Borne Illness
        • What Is Food Borne Illness?
        • How To Prevent Food Borne Illness?
      • Customer Spotlight
        • Ginza Aster Co., Ltd.
        • Hallo Day Co., Ltd.
    • Public Health & Hygiene
      • Hand Hygiene In Public Settings
    • Consumer
      • Kitchen
      • Laundry
      • Cleaning
      • Hand Wash
      • Sanitizer
      • Hair care & Body care
      • Skin care & Oral care
      • Healthy Food
  • Products
    • Healthcare Hygiene
      • Dispensers
      • Chemicals
        • Hand Soap
        • Hand Care
        • Alcohol Hand Disinfectant
        • Surgical Scrub
        • Instrument Reprocessing
        • High Level Disinfectant
        • Surface Sanitizer & Wipes
      • System & Amenities
      • Accessories
      • Personal Protection
    • Food Sanitation
      • Smart San
    • Public Health & Hygiene
      • Dispensers
      • Liquids
        • Hand Soap
        • Alcohol Sanitizer
        • Mouth Wash
      • Amenities
    • Consumer
      • Arau
      • Yashinomi
      • Lakanto & Healthy Food
      • Nyula
      • Personal Hygiene
      • Body Care
        • Cocopalm
        • Ayurspa
  • CSR
  • Global
  • Contact

Food Sanitation
  • Hygienic Hand Hygiene For Food Handlers
  • Preventing Food Borne Illness
  • Customer Spotlight

អនាម័យដៃដែលមានអនាម័យសម្រាប់អ្នកចាប់កាន់ចំណីអាហារ

ដៃគឺជាឧបករណ៍ដែលមានប្រយោជន៍មិនគួរឲ្យជឿនៅក្នុងផ្ទះបាយ។ តែទោះបីជាយ៉ាងណាក៏ដោយ គ្រប់ពេលដែលយើងចាប់កាន់អ្វីមួយ យើងអាចជាប់មេរោគនៅលើដៃរបស់យើង ឬផ្ទេរមេរោគទាំងនោះ។ ដៃរបស់យើងជាទូទៅគឺជាភ្នាក់ងារចម្លងមេរោគ និងជាទូទៅជាមធ្យោបាយក្នុងការផ្ទេរការចម្លងមេរោគ។ នោះជាមូលហេតុដែលការអនុវត្តធ្វើអនាម័យដៃគឺជាកត្តាសំខាន់ និងមានសារប្រយោជន៍បំផុតដើម្បីបង្ការការពុលចំណីអាហារ។

 

អនាម័យដៃ និងស្រទាប់ស្បែក

អនាម័យដៃអាចត្រូវបានចែកជាបីកម្រិតខុសៗគ្នាអាស្រ័យលើរបៀបដែលការធ្វើអនាម័យដៃអាចសម្លាប់មេរោគបានល្អបែបណា។ ជាធម្មតាកម្រិតទាំងបីនេះហៅថា" ការលាងសម្អាតដៃ" "អនាម័យដៃដែលមានអនាម័យ" និងការសម្លាប់មេរោគដៃដែលវះកាត់"។ កម្រិតនៃការធ្វើអនាម័យដៃអាចត្រូវបានដឹងដោយការមើលស្រទាប់ដែលបាក់តេរី និងមេរោគត្រូវបានជម្រះចេញ។

ការលាងសម្អាតដៃ៖ លាងសម្អាតធូលីនិងពពួកបាក់តេរីដែលតោងនៅបណ្តោះអាសន្ន*
ការធ្វើអនាម័យដៃឲ្យមានអនាម័យ៖ បញ្ឈប់គ្រោះថ្នាក់ពីការចម្លងរោគដោយកម្ចាត់ពពួកបាក់តេរីដែលតោងនៅបណ្តោះអាសន្នចេញទាំងអស់
កម្ចាត់មេរោគដៃដែលវះកាត់៖ កម្ចាត់ពពួកបាក់តេរីដែលនៅតោងបណ្តោះអាសន្ន និងដែលនៅតោងអចិន្ត្រៃយ៍ចេញ** ខណៈពេលរក្សាសកម្មភាពមីក្រុបឲ្យបានទាប។
*មីក្រូសរីរាង្គដែលនៅលើស្រទាប់ខាងលើរបស់ស្បែក។
** មីក្រូសរីរាង្គដែលមិនបង្កមេរោគជាច្រើនជាទូទៅមិនស្ថិតនៅលើផ្នែកនៃរាងកាយជាអចិន្រៃ្តយ៍ឡើយ។

 

 

ការលាងសម្អាតដៃសម្រាប់អ្នកចាប់កាន់ចំណីអាហារ

ការលាងសម្អាតដៃដែលធ្វើឡើងដោយអ្នកចាប់កាន់ចំណីអាហារគឺជា" ការធ្វើអនាម័យដៃដែលមានអនាម័យ" និងមានគោលបំណងក្នុងការបំបាត់ពពួកបាក់តេរីដែលនៅតោងនៅបណ្តោះអាសន្នជាមួយនឹងរបៀបនៃ ១)ការលាងសម្អាត ២)ការសម្ងួត ៣) ការធ្វើអនាម័យសម្អាត

 

ឥទ្ធិពលនៃការធ្វើអនាម័យដៃដែលមានអនាម័យអាចត្រូវបានឃើញតាមរយៈការធ្វើពិសោធន៍ខាងក្រោម។ ស្នាមដៃនីមួយៗត្រូវយកពីជំហាននៃការធ្វើអនាម័យដៃផ្សេងគ្នាបន្ទាប់ពីធ្វើឲ្យប្រឡាក់ដៃជាមួយ E.Coli ។ ការធ្វើអនាម័យដៃឲ្យមានអនាម័យដែលជាការរួមគ្នានៃការលាងដៃជាមួយសាប៊ូ ហើយធ្វើការសម្អាតអនាម័យជាមួយទឹកលាងសម្អាតដៃមានជាតិអាល់កុលបង្ហាញថាពុំមានមេរោគលើដៃបន្ទាប់ពីលាងសម្អាតនិងធ្វើឲ្យមានអនាម័យ។

 

កន្លែងដែលជារឿយៗត្រូវបានរំលងនៅពេលលាងសម្អាតដៃ

ទង្វើសាមញ្ញនៃការលាងដៃមិនធានាថា គ្រប់ផ្នែកទាំងអស់នៃដៃនឹងត្រូវបានសម្អាតស្មើៗគ្នានោះទេ។ ផ្នែកនានា ដូចជា ចុងម្រាមដៃ មេដៃ និងចន្លោះម្រាមដៃ ជារឿយៗ ត្រូវបានគេមើលរំលងពេលកំពុងលាងដៃតាមទំលាប់ធម្មតា។ នេះអាចនាំឱ្យដៃកខ្វក់ និងអាចនាំឱ្យឥទ្ធិពលនៃជាតិសម្លាប់មេរោគលើដៃចុះខ្សោយ ជាពិសេសចុងម្រាមដៃជាផ្នែកនៃដៃដែលត្រូវប្រើប្រាស់ច្រើនជាងគេបំផុត។ ការថែទាំបន្ថែមត្រូវអនុវត្តឡើងដើម្បីលាងសម្អាតដៃទាំងមូលឲ្យបានឲ្យបានល្អិតល្អន់។ រូបភាពខាងក្រោមបង្ហាញពីកន្លែងដែលត្រូវបានរំលងជារឿយៗ។

 

 

របៀបលាងសម្អាតដៃឲ្យមានអនាម័យ

ដោយសារសារសំខាន់នៃអនាម័យដៃ និងចំណុចដែលត្រូវបានរំលងជារឿយៗអំឡុងពេលលាងដៃត្រូវបានមើលឃើញច្បាស់ សូមមើលវិធីសម្អាតដៃឲ្យមានអនាម័យត្រឹមត្រូវ។





ដើម្បីទទួលបានលទ្ធផលពេញលេញនៃឧបករណ៍សម្អាតអនាម័យដៃមានជាតិអាល់កុល ត្រូវប្រាកដថាដៃស្ងួតទាំងស្រុង។ ទឹកអាចពង្រាវសារធាតុសម្លាប់មេរោគ ហើយធ្វើឲ្យសារធាតុនោះមិនទៅដល់ស្បែក។

 

ពេលដែលត្រូវអនុវត្តការលាងដៃឲ្យមានអនាម័យ

យោងទៅតាម FDA( រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក) អ្នកចាប់កាន់អាហារត្រូវសម្អាតដៃ និងផ្នែកដើមដៃដែលនៅហាលខ្យល់របស់ពួកគេភ្លាមៗមុនពេលចាប់ផ្តើមរៀបចំចំណីអាហាររួមទាំងធ្វើការចាត់ចែងចំណីអាហារដែលហាលខ្យល់ សម្អាតបរិក្ខារ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ និងសម្ភារសម្រាប់ប្រើប្រាស់តែម្តង និងសម្ភារប្រើសម្រាប់ទទួលទានអាហារដែលពុំមានរុំ និងនៅពេលដូចខាងក្រោម។

  • • បន្ទាប់ពីប៉ះពាល់ផ្នែករាងកាយមនុស្ស ក្រៅពីដៃដែលបានលាងសម្អាតស្អាត និងផ្នែកដើមដៃដែលស្អាត និងហាលខ្យល់
  • • បន្ទាប់ពីប្រើបន្ទប់ទឹករួច
  • • បន្ទាប់ពីមើលថែ ឬចាប់កាន់សត្វចិញ្ចឹម ឬសត្វរស់នៅក្នុងទឹកហើយ
  • • បន្ទាប់ពីក្អក កណ្តាស់ ប្រើប្រាស់កន្សែងដៃ ឬក្រដាសជូតមាត់ ប្រើសារជាតិថ្នាំជក់ បរិភោគ ឬទទួលទានទឹក
  • • បន្ទាប់ពីចាប់កាន់បរិក្ខារ ឬសម្ភារប្រឡាក់ដី
  • • អំឡុងពេលរៀបចំអាហារ ត្រូវសម្អាតដីនិងភាពកខ្វក់ឲ្យបានច្រើនដងតាមដែលចាំបាច់ និងបង្ការការចម្លងភាពកខ្វក់នៅពេលប្តូរទៅធ្វើកិច្ចការផ្សេងៗ
  • • នៅពេលប្តូរពីការចាត់ចែងអាហារឆៅ ទៅអាហារដែលឆ្អិនស្រាប់
  • • មុនពេលពាក់ស្រោមដៃដើម្បីចាប់ផ្តើមធ្វើកិច្ចការដែលទាក់ទងជាមួយចំណីអាហារ។
  • • បន្ទាប់ពីធ្វើកិច្ចការផ្សេងៗដែលធ្វើឲ្យកខ្វក់ដៃ

 


Copyright © Saraya.Co.Ltd 2022 All rights reserved | Terms & Conditions
YJSimpleGrid Joomla! Templates Framework official website
Hygienic Hand Hygiene For Food Handlers