• Home
  • About
    • History
    • Message From President
    • Company Profile
    • Research & Development
    • Latest News
  • Expertise
    • Healthcare Hygiene
      • Infection Control
      • Hand Hygiene
      • Instrument Reprocessing
      • Environmental Sanitation
      • Education & Learning
    • Food Sanitation
      • Hygienic Hand Hygiene For Food Handlers
      • Preventing Food Borne Illness
        • What Is Food Borne Illness?
        • How To Prevent Food Borne Illness?
      • Customer Spotlight
        • Ginza Aster Co., Ltd.
        • Hallo Day Co., Ltd.
    • Public Health & Hygiene
      • Hand Hygiene In Public Settings
    • Consumer
      • Kitchen
      • Laundry
      • Cleaning
      • Hand Wash
      • Sanitizer
      • Hair care & Body care
      • Skin care & Oral care
      • Healthy Food
  • Products
    • Healthcare Hygiene
      • Dispensers
      • Chemicals
        • Hand Soap
        • Hand Care
        • Alcohol Hand Disinfectant
        • Surgical Scrub
        • Instrument Reprocessing
        • High Level Disinfectant
        • Surface Sanitizer & Wipes
      • System & Amenities
      • Accessories
      • Personal Protection
    • Food Sanitation
      • Smart San
    • Public Health & Hygiene
      • Dispensers
      • Liquids
        • Hand Soap
        • Alcohol Sanitizer
        • Mouth Wash
      • Amenities
    • Consumer
      • Arau
      • Yashinomi
      • Lakanto & Healthy Food
      • Nyula
      • Personal Hygiene
      • Body Care
        • Cocopalm
        • Ayurspa
  • CSR
  • Global
  • Contact

Food Sanitation
  • Hygienic Hand Hygiene For Food Handlers
  • Preventing Food Borne Illness
  • Customer Spotlight

ការយកចិត្តទុកដាក់លើអតិថិជន៖ Hallo Day Co., Ltd.

ផ្សារទំនើបក្នុងសហគមន៍ដែលទាក់ទាញអតិថិជន

ពេលនេះយើងបានទៅទស្សនាក្រុមហ៊ុន Hallo Day Co., Ltd ដែលបើកអាជីវកម្មផ្សារទំនើបពេញនិយមមួយភាគច្រើននៅក្នុងខេត្ត Fukuoka ប្រទេសជប៉ុន ក្រោមគោលគំនិតនៃការបង្កើត Amusement Food Hall។ យើងបានជួបសម្ភាសន៍ពួកគេចំពោះសកម្មភាពគ្រប់គ្រងអនាម័យប្រចាំថ្ងៃរបស់គេ។

 

giza main

ក្រុមហ៊ុន Hallo Day Co., Ltd.

• ទីតាំងទីស្នាក់ការកណ្តាល៖ ហ្វូគួកា ប្រទេសជប៉ុន
• បណ្តាញអាជីវកម្ម៖ ផ្សារទំនើប (Amusement Food Hall)
• ចំនួនការិយាល័យ៖ ៤៩
• URL: http://www.halloday.co.jp
 
 





តើអ្នកអាចផ្តល់ការណែនាំពី Hallo Day ដល់យើងបានទេ?

Hisanori Kaji (ដែលបានស្លាប់នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤) អតីតប្រធាន បានចាប់ផ្តើម started Kajiya Co., Ltd. ក្នុងខែធ្នូ ឆ្នាំ១៩៥៨ ហើយបានចាប់ផ្តើមពង្រីកទៅជាទីផ្សារទំនើប។ ក្នុងឆ្នាំ១៩៨៨ ឈ្មោះត្រូវបានប្តូរទៅជា Hallo Day ។ ជាអកុសល សង្វាក់ផលិតកម្មត្រូវបានធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ច តាមរយៈការពង្រីកទៅជាហាង និងភោជនីយដ្ឋានក្នុងអំឡុងពេលសេដ្ឋកិច្ចមិនមានស្ថេរភាព។ ប្រធានបច្ចុប្បន្ន លោក Keito Kaji ចាប់ផ្តើមធ្វើការសម្រាប់ Hallo Day ក្នុងឆ្នាំ១៩៨៩ ហើយបានជួយបង្កើតឡើងវិញដោយខ្លួនគាត់ផ្ទាល់។ លោកបានខិតខំធ្វើឱ្យ Hallo Day ជា"ក្រុមហ៊ុនដែលគេចង់ធ្វើការឲ្យបំផុតនៅប្រទេសជប៉ុន" ។ លោក Kaji ជាប្រធានតាំងពីឆ្នាំ២០០៨មកម្លេះ។ ឥឡូវនេះ យើងមានហាងសរុបចំនួន ៤៩ រួមមានហាង Hallo Days ៤០ Bon Repus' s ៥ Bon Repus's និង៤ Kumamoto Hallo Days ភាគច្រើននៅក្នុងខេត្ត ហ្វូគូកា ទីក្រុងស៊ីម៉ូណូសិគី យ៉ាម៉ាគូជី និងទីក្រុងគូម៉ាម៉ូតូ។

ខ្ញុំបានលឺវិធីពីវិធីដែលអ្នកគ្រប់គ្រងហាងគឺមានលក្ខណៈពិសេសតែមួយគត់

យើងគិតថា ហាងជាសាលម្ហូបអាហារសម្រាប់កំសាន្ត។ ហាងនីមួយៗមានគោលគំនិត ការតុបតែងតាមរដូវកាល និងផលិតផលផ្សេងគ្នាៗ ដើម្បីឲ្យអតិថិជនអាចរីករាយនឹងការដើរទិញឥវ៉ាន់។ យើងមានទំនិញជាច្រើនប្រភេទ និងដាក់់តាំងបង្ហាញទំនិញទាំងនោះនៅក្នុងរបៀបដែលគួរឥ្យទាក់ទាញ និងការកំសាន្តដល់អតិថិជន។ យើងក៏ចង់បង្កើតបរិយាកាសបែបសប្បាយៗជាមួយនឹងព្រឹត្តិការណ៍ដូចជា៖ តុនៃផ្សាយបន្តផ្ទាល់របស់យើងបានផ្សាយបន្តផ្ទាល់ពីការចំអិនអាហារសម្រាប់អតិថិជន។ ផងដែរ យើងក៏មានតុគាំទ្រការចំអិនអាហារដើម្បីផ្តល់ព័ត៌មានអំពីរូបមន្ត អាហារពិសេសតែមួយគត់ និងពីរបៀបប្រើប្រាស់សម្ភារចំអិនអាហារ។ តុបរិភោគគឺជាកន្លែងដែលអតិថិជនអាចរីករាយជាមួយនឹងម្ហូបអាហារ និងភេសជ្ជៈ។

 

តើអ្នកធ្វើអ្វីខ្លះដើម្បីឲ្យអាហារមានសុវត្ថិភាព និងសន្តិសុខ?

ការគ្រប់គ្រងអនាម័យត្រូវតែធ្វើឲ្យប្រសើរឡើង ដោយសារតែទំហំរបស់ក្រុមហ៊ុនរីកធំឡើងជាបនុ្តបន្ទាប់ក្នុងរយៈពេលជាច្រើនឆ្នាំថ្មីៗនេះ។ យើងខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការចំណាយខណៈពេលដែលធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងអនាម័យ។ ក្នុងគោលបំណងឲ្យបរិស្ថានការងារបានល្អប្រសើរជាងមុន យើងធ្វើការថែរក្សាឧបករណ៍ផ្ទះបាយ និងផ្ទៃខាងក្រៅ នៃជ្រុញនៅក្នុងទីតាំងផ្ទាល់របស់យើង។ SARAYA បានធ្វើសំណើនានា ស្តីពីវិធីជ្រើសរើសសារធាតុគីមីមកសម្អាតឲ្យបានត្រឹមត្រូវ វិធីក្នុងការគ្រប់គ្រងដំណើរការលាងសម្អាតនិងបានផ្តល់ការគាំទ្រផ្នែកអប់រំទៀតផង។ ការត្រួតពិនិត្យអនាម័យមានកត្តាជាច្រើន។ យើង បញ្ចូលការចំណាយទាំងអស់នៃទីតាំង សម្ភារ សាប៊ូ ការអប់រំ និងការគ្រប់គ្រង និងបង្កើតថវិកា។យើងមានសេចក្តីរីករាយជាមួយនឹងការចំណាយតិចនៃប្រព័ន្ធរបស់យើងណាស់។

 

ខ្ញុំបានឮថាអ្នកបានធ្វើការត្រួតពិនិត្យអនាម័យនៅក្នុងទីតាំងផ្ទាល់

ផ្នែកគ្រឿងបរិភោគដែលទុកមិនបានយូរត្រូវបានធ្វើសវនកម្មដោយផ្ទាល់ និងធ្វើតេស្តប្រដាប់ជូតលាងដោយឧបករណ៍ ATP នៅចំណុចត្រួតពិនិត្យទីប្រាំពីរ។ នេះត្រូវបានកំណត់ទៅតាមផលិតផលផ្ទះបាយនីមួយៗ។ អ្នកត្រួតពិនិត្យបីរូបពិនិត្យហាងទាំងអស់ជារៀងរាល់ខែ ហើយយើងទទួលស្គាល់ហាងលេចធ្លោដោយផ្អែកលើលទ្ធផលជារៀងរាល់បីខែម្តង។ វាគួរឲ្យជឿទុកចិត្ត និងមានប្រយោជន៍ខ្លាំងណាស់ក្នុងការបញ្ជាក់ពីប្រសិទ្ធភាពនៃវិធីសាស្ត្រលាងសម្អាត ព្រោះអ្នកអាចឃើញពីលទ្ធផលភ្លាមៗជាមួយនឹងដំណើរការ ATP ។

ខ្ញុំបានឮថាវាងាយស្រួលសម្រាប់និយោជិតទាំងឡាយក្នុងការពិនិត្យលទ្ធផល

យើងប្រើមេដែកពណ៌ខៀវ លឿង និងក្រហមនៅលើស្លាកយីហោ យោងតាមលទ្ធផលនៃចំណុចត្រួតពិនិត្យនីមួយៗ។ លក្ខខណ្ឌអនាម័យបង្កើនយ៉ាងមានប្រសិទ្ធភាព ដោយសារតែវាងាយស្រួលក្នុងការមើលអ្វីដែលល្អ ឬមិនល្អអំពីផ្នែកនីមួយៗ ហើយធ្វើការប្រៀបធៀបជាមួយនឹងផ្នែកដទៃទៀត។

តើ SARAYA បានចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់អ្នកយ៉ាងដូចម្តេច?

SARAYA បានធ្វើសិក្ខាសាលាសម្រាប់អ្នកគ្រប់គ្រងហាង និងប្រធានផ្នែកនីមួយៗ និងធ្វើការត្រួតពិនិត្យហាងទាំងអស់របស់យើងជាទៀងទាត់។ SARAYA ជួយបង្កើនកម្រិតអនាម័យនៃហាងមួយចំនួនដែលបានជ្រើសរើស ដោយអ្នកណែនាំសុវត្ថិភាពអាហាររបស់ពួកគេ ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យ។

តើការអប់រំអនាម័យបុគ្គលិកត្រួវបានធ្វើឡើងដោយរបៀបណា?

ជាទូទៅ ប្រធានផ្នែកនីមួយៗបានអប់រំដល់និយោជិតរបស់គេ។ ដោយសារតែមានគម្លាតរវាងចំណេះដឹង និងបទពិសោធន៍ក្នុងចំណោមប្រធានផ្នែក យើងព្យាយាមលើកកម្ពស់ការយល់ដឹងរបស់និយោជិត ដោយការធ្វើសំណើសម្រាប់ការកែលម្អ ផ្អែកតាមលទ្ធផលនៃការត្រួតពិនិត្យប្រចាំខែ និងណែនាំនិយោជិតអំពីចំណុចជាក់លាក់។ យើងប្រើឌីវីឌី SARAYA ដើម្បីអប់រំពីរបៀបលាងសម្អាតដៃ និងកាំបិត ឬជ្រុញដល់អ្នកធ្វើការក្រៅម៉ោងដែលទើបមកថ្មី។ យើងខិតខំដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងអនាម័យហាងដែលឯករាជ្យ និងតាមដានប្រព័ន្ធនោះ។


 

ខ្ញុំបានឮថានៅ Hallo Day Kasuga មានអ្នកត្រួតពិនិត្យគុណភាពធ្វើការពេញម៉ោង

យើងធ្លាប់ត្អូញត្អែរពីអតិថិជនអំពីការចម្លងមេរោគ និងកាលបរិច្ឆេទផុតកំណត់ពីអតិថិជនទាំងឡាយ។ យើងបានចាប់ផ្តើមធ្វើអនាម័យ និងគ្រប់គ្រងភាពស្រស់ក្នុងហាងពីទស្សនវិស័យរបស់អតិថិជន ដើម្បីដោះស្រាយជាមួយនឹងការត្អូញត្អែរទាំងនេះ។ បន្ទាប់ពីនោះ ពាក្យត្អូញត្អែរទាំងនោះបានថយចុះ។

តើអ្វីទៅដែលធ្វើឲ្យអ្នកត្រួតពិនិត្យគុណភាពមានតម្លៃ?

បើទោះបីជាអ្នកត្រួតពិនិត្យគុណភាពក្រៅម៉ោងក៏ដោយក៏ត្រូវធ្វើការវិនិច្ឆ័យដូចគ្នា ដែលអ្នកគ្រប់គ្រងហាងអាចមាននៅពេលនិយាយពីអនាម័យ។ ប៉ុន្តែមិនមែនអ្វីៗសុទ្ធតែងាយស្រួលនោះទេ វាអាស្រ័យលើគំនិតរៀងៗខ្លួនរបស់ផ្នែកនីមួយៗ។ ការយល់ដឹងពីអនាម័យរបស់និយោជិតបានផ្លាស់ប្តូរជាបន្តបន្ទាប់នៅក្នុងផ្នែកនីមួយៗ។

តើអ្វីទៅជាជំហានបន្ទាប់សម្រាប់ការគ្រប់គ្រងអនាម័យនៅ Hallo Day?

នៅក្នុងហាងដែលផ្តោតសំខាន់ទៅលើការលក់គ្រឿងបរិភោគដែលទុកមិនបានយូរ ការគ្រប់គ្រងអនាម័យ និងភាពស្រស់គឺជាការសំខាន់និងជាអាទិភាពបំផុតដែលត្រូវធ្វើឲ្យបានដិតដល់ និងជាចម្បងដែលជះឥទ្ធិពលដល់សុខភាពរបស់អតិថិជនរបស់យើង។ មានន័យថានិយោជិតត្រូវធ្វើការប្រកបដោយកម្រិតយល់ដឹងផ្នែកអនាម័យដូចគ្នាៗ។ យើងនឹងបង្កើន កម្រិតនៃចំណេះដឹង និងការយល់ដឹងក្នុងចំណោមអ្នកគ្រប់គ្រងអាហារ និងប្រធានផ្នែកជាបុគ្គលសំខាន់ ហើយត្រូវអប់រំណែនាំនិយោជិតរួមទាំងនិយោជិតថ្មី ដើម្បីបង្កើនកម្រិតអនាម័យ។ យើងចង់បង្កើនកម្រិតយល់ដឹងរបស់និយោជិត ដោយការបន្តចែករំលែកព័ត៌មានជាមួយ SARAYA ។

 

 

លក្ខណៈពិសេសរបស់ផលិតផល

អ្នកសម្អាតអនាម័យមានជាតិអាកុលលើសម្ភារផលិតអាហារសម្រាបអាហារ សម្រាប់ផ្ទែកខាងក្រៅ អាហារ និងដៃ

សាប៊ូដុំសម្អាតដៃSmart San H-1 សាប៊ូដុំសម្អាតដៃយ៉ាងល្អ ដែលមិនមានផលអាក្រក់លើដៃរបស់អ្នក និងបរិយាកាស

សាប៊ូ Smart San Neutral


Copyright © Saraya.Co.Ltd 2022 All rights reserved | Terms & Conditions
YJSimpleGrid Joomla! Templates Framework official website
Hallo Day Co., Ltd.