ស៊េរីថែទាំសក់ដែលបង្កើតឡើងវិញនូវកន្លែងលំហែកាយស្បាត្រូពិចនៅក្នុងគេហដ្ឋានរបស់លោក អ្នក។ ប្រេងរុក្ខជាតិត្រូពិចដែលសំខាន់ និងសារជាតិចម្រាញ់ផ្សេងៗដែលប្រើនៅលើសក់ និងស្បែកក្បាលដើម្បីធ្វើឲ្យសក់មានភាពយឺត រឹងមាំ និងរលោង។
ស៊េរីថែទាំសក់ដែលនាំមកនូវថ្នាំថែទាំសក់បែបប្រពៃណីឥណ្ឌា និងប្រេងដែលសំខាន់ទៅកាន់ផ្ទះរបស់លោក អ្នក។ មានការរួមផ្សំពិសេសនៃថ្នាំ Ayurvedic និងប្រេងដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ដោយ អ្នកជំនាញ Ayurveda ដែលព្យាបាលស្បែកក្បាល និងសក់ខូចឲ្យទន់។
ស៊េរីសាប៊ូសុទ្ធ មានសារជាតិរុក្ខជាតិ និងពុំមានសារជាតិធ្វើឲរឹងដែលមានថ្នាំធម្មជាតិ។ ត្រូវបានណែនាំសម្រាប់ទារក ក៏ដូចជាមនុស្សដែលមានស្បែកងាយប្រតិកម្ម។ ពួកយើងកែសម្រួលថ្នាំអប់សក់ Arau ឲ្យមានជាតិអាស៊ីតតិចដើម្បីច្រាសនឹងធម្មជាតិអាល់កាឡាំងតិចតួចរបស់សាប៊ូកក់សក់ Arau ដើម្បីរក្សាកម្រិត PH ធម្មជាតិសក់របស់អ្នក ដូចនេះសក់របស់អ្នកតែងតែមើលទៅស្អាត។ ក៏មានផលិតផល Arau សម្រាប់ការបោកគក់ ផ្ទះបាយ និងថែទាំរាងកាយ ក៏ដូចជាថែទាំសក់ និងថែទាំមាត់ផងដែរ។
ស៊េរីសាប៊ូរុក្ខជាតិដែលពុំមានសារធាតុធ្វើឲ្យកក មានថ្នាំធម្មជាតិសម្រាប់ទារកសម្រាប់ការថែទាំស្បែក និងក្លិនក្រអូបពេញចិត្ត។ សាប៊ូ Arau Baby Full Body សម្អាតស្បែករបស់កូនតូចរបស់អ្នកឲ្យទន់ល្មើយចាប់ពីក្បាល ដល់ម្រាមជើងជាមួយនឹងពពុះសាប៊ូតូចៗ និងទន់។ ពួកយើងបានដាក់ព៌ត៌មានលម្អិតនៅលើការផ្សំរូបមន្ត និងកញ្ចប់របស់យើងដើម្បីធ្វើវាជាសាប៊ូដែលល្អបំផុត។
ឈុត Arau ថ្មីទាំងអស់ជាមួយការថែទាំឲ្យទន់ល្មើយនៃធាតុផ្សំចេញពីរុក្ខជាតិដោយពុំមានសារធាតុធ្វើឲ្យកកដែលមានគ្រោះថ្នាក់។ Arau Baby+ គឺជាការបន្ថែមការថែទាំសម្រាប់កូនតូចៗរបស់អ្នក។ ត្រូវបានបង្កើតឡើងដើម្បីគាំទ្រអ្នកម្តាយ និងលោកឳពុកដែលចង់បានភាពល្អបំផុតដល់កូនតូចៗ។ Arau Baby+ គឺផ្តល់ភាពទន់ល្មើយ និងធម្មជាតិទាំងស្រុង។