ក្រុមហ៊ុន គួរតែទទួលខុសត្រូវចំពោះជម្រកធម្មជាតិ ដែលខ្លួនបានអះអាងពីប្រភពធនធានរបស់ខ្លួនថាមកពីណា។ SARAYA បានតាំងចិត្តរក្សាព្រៃ Borneo ស្ថិតក្នុងប្រទេសម៉ាឡេស៊ីជាតំបន់ផលិតប្រេងដូងប្រេងធំមួយរបស់ពិភពលោក។ ខណៈពេលដែលប្រេងដូងប្រេង ជាធនធានចាំបាច់សម្រាប់ម្ហូបអាហារ និងឧស្សាហកម្មការពង្រីកចម្ការដែលមិនមាននិរន្តរភាពបានគំរាមបំផ្លាញព្រៃដែលមានអាយុកាលយូរជាងគេបំផុតរបស់ពិភពលោក។ តាមរយៈការគាំទ្ររបស់អង្គការមិនមែនរដ្ឋាភិបាល និងវិស័យអប់រំដល់អ្នកប្រើប្រាស់យើងសង្ឃឹមថានឹងជួយឲ្យសម្រេចបាន នូវដំណោះស្រាយប្រកបដោយនិរន្តរភាពចំពោះប្រេងដូងប្រេង។
Borneo Conservation Trust (BCT) ជាអង្គការមិនមែនរដ្ឋាភិបាលដែលបានទទួលស្គាល់ដោយរដ្ឋាភិបាលម៉ាឡេស៊ីបង្កើតឡើងក្នុងឆ្នាំ២០០៦ដើម្បីទទួលបានដីតាមបណ្តោយទន្លេ Kinaban-tanganសម្រាប់គម្រោងច្រករបៀងបៃតង ក៏ដូចជាដឹកនាំកិច្ចខិតខំប្រឹងប្រែងអភិរក្សជាមួយនឹងផ្នែកសត្វព្រៃក្នុងតំបន់lo-cak Sabah )SWD) ដើម្បីការពារសត្វព្រៃដែលត្រូវបានគំរាមកំហែង និងជីវចម្រុះនៅក្នុងព្រៃBorneo។ តាមរយៈការទទួលយកដីនៅតាមបណ្តោយច្រាំងទន្លេ ច្រករបៀងបៃតងនឹងបង្កើតជាផ្លូវបំលាស់ទីដែលមានសុវត្ថិភាព សម្រាប់សត្វព្រៃដែលមានជិតផុតពូជក្នុងតំបន់ ដោយចាកចេញពីចំការប្រេងដូងប្រេងទៅកាន់ដីអភិរក្ស។SARAYA បាននឹងកំពុងគាំទ្រដល់សកម្មភាពអភិរក្សរបស់BCT ចាប់តាំងពីការបង្កើតរបស់ខ្លួនមកម្លេះ។
នៅSARAYA យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលគឺជាវិធីមានប្រសិទ្ធភាពបំផុត ដើម្បីធ្វើឲ្យមានភាពខុសគ្នាយូរអង្វែងនៅក្នុងពិភពលោក។ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់ចំពោះបញ្ហាបរិស្ថាននិងធ្វើឲ្យពួកគេចូលរួមក្នុងសកម្មភាពអភិរក្ស SARAYA បរិច្ចាគមួយភាគដែលមកពីការលក់ផលិតផលគ្រួសារដែលមានដូចជា៖ សាប៊ូ Yashi-nomiHappy Elephant Cocopalm និង Ayurspaទៅឲ្យBCT ដែលអាចឲ្យអ្នកប្រើប្រាស់គាំទ្រដល់អង្គការមិនមែនរដ្ឋាភិបាល។
កោះBorneoរស់នៅយ៉ាងច្រើនដោយសត្វព្រៃ និងរុក្ខជាតិដែលមានលក្ខណៈពិសេសតែមួយគត់ ធ្វើឲ្យវាជាធនធានពូជដ៏សំខាន់សម្រាប់ពិភពលោក។ប៉ុន្តែផ្នែកជាច្រើននៃព្រៃBorneo បានបាត់បង់ដោយសារតែមានការកើនឡើងភ្លាមៗ នៃចម្ការដូងប្រេងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខណៈពេលដែលចម្ការទាំងនេះមានសារៈសំខាន់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើង វាសំខាន់ណាស់ក្នុងការបង្កើតតុល្យភាពរវាងបរិស្ថាន និងឧស្សាហកម្ម។ SARAYA បានធ្វើសកម្មភាពអភិរក្សបរិស្ថាន ដើម្បីជួយបង្កើតនូវសហត្ថិភាពដែលអាចធ្វើបាន។ សកម្មភាពមួយនៃសកម្មភាពទាំងនេះជាគម្រោងច្រករបៀងបៃតង ដែលត្រូវបានដឹកនាំដោយBCT ដើម្បីបង្កើតផ្លូវបំលាស់ទីសត្វព្រៃតាមរយៈព្រៃ។
រហូតមកដល់ពេលនេះSARAYAបានទិញដីសរុបចំនួន៥កន្លែង។ សកម្មភាពមួយទៀតគឺដើម្បីសាងសង់ស្ពានដែលធ្វើពីបំពង់កៅស៊ូពន្លត់អគ្គិភ័យដែលប្រើរួចហើយសម្រាប់ស្វាOrangutan។ សត្វស្វា Orangutan មិនអាចហែលទឹក ហើយជាញឹកញាប់ចម្ការដំណាំបានកាត់ផ្តាច់សត្វស្វាOrangutanពីព្រៃដែលនៅសល់។ ស្ពានចំនួនប្រាំមួយត្រូវបានសាងសង់ឡើងដើម្បីអាចឲ្យពួកសត្វស្វាOrangutanធ្វើការបំលាស់ទីដោយសេរី ដោយឆ្លងកាត់ទៅរកទន្លេ។