ចំណេះធ្វើ និងការច្នៃប្រឌិតដែលបានកំណត់គោលដៅឆ្ពោះទៅរកការអនុវត្តពិភពលោកពិតប្រាកដគឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍផលិតផលដែលប្រកបដោយភាពច្នៃប្រឌិតរបស់ SARAYA។ យើងប្រើប្រាស់ក្រុមមនុស្សអន្ដរជាតិធំមួយដែលមានការប្តេជ្ញាចិត្តប្រកបដោយជំនាញផ្សេងៗខាងផ្នែកវិទ្យាសាស្រ្តអនុវត្ត និងអនុវត្តជាក្រុមការងារ R &D របស់យើង អ្នកដែលបង្កើតដំណោះស្រាយដោយផ្ទាល់ចំពោះបញ្ហាប្រឈមទៅនឹងសុខភាព និងអនាម័យនៅទូទាំងពិភពលោក។ យើងមានការទទួលខុសត្រូវផ្នែកសង្គម ដើម្បីប្រឆាំងនឹងការឆ្លងមេរោគ និងផ្សព្វផ្សាយនូវរបកគំហើញនៃវិធីសាស្រ្តថ្មីៗដែលនាំទៅរកជីវិតរីករាយ និងមានសុខភាពល្អប្រសើរជាងនេះ។
បច្ចេកវិទ្យាផ្ទាល់ខ្លួនរបស់ SARAYA កំពុងត្រូវបានអភិវឌ្ឍនៅមន្ទីរពិសោធន៍គីមីជីវសាស្រ្តរបស់យើងជារៀងរាល់ថ្ងៃ។ មន្ទីរពិសោធន៍នេះមានប្រវត្តិជាយូរមកហើយជាមួយនឹងក្រុមហ៊ុនហើយបានផ្តល់ការស្រាវជ្រាវសម្រាប់ផលិតផលរាប់រយមកហើយ។ វាមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយវិទ្យាស្ថានស្រាវជ្រាវជាច្រើន រួមទាំងសាកលវិទ្យាល័យ និងមន្ទីរពេទ្យនានា ហើយបានចូលរួមក្នុងសន្និសីទសិក្សា និងបោះពុម្ពផ្សាយឯកសារសម្រាប់សហគមន៍វិទ្យាសាស្រ្ត។ ការស្រាវជ្រាវទាំងអស់នៅក្នុងមន្ទីរពិសោធន៍ធ្វើឱ្យ SARAYA ផ្តោតទៅលើការបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិតពិតប្រាកដដែលត្រូវនឹងតម្រូវការរបស់យើងសម្រាប់គុណភាព និងគិតគូរដល់បរិស្ថាន។
ផ្នែកផែនការផលិតផលមានបន្ទប់ផ្ទាល់ខ្លួនសម្រាប់ការសម្អាតអនាម័យ (រួមមានអនាម័យចំណីអាហារព្រមទាំងសុខភាព និងអនាម័យសាធារណៈ) អនាម័យលើការថែទាំសុខភាព និងសារធាតុគីមីពិភពលោកដើម្បីបង្កើតផលិតផលដែលសាកសមបំផុតសម្រាប់ផ្នែកអាជីវកម្មនីមួយៗ។ ផ្នែកផលិតផលបរិភោគមានក្រុមធ្វើផែនការផលិតផលផ្ទាល់ខ្លួន ដើម្បីធ្វើការឆ្លើយតបឲ្យបានឆាប់រហ័សទៅនឹងតម្រូវការអ្នកប្រើប្រាស់របស់យើង។ ផលិតផលរបស់យើងត្រូវបានបង្កើតយ៉ាងប្រុងប្រយ័ត្ន ដោយធ្វើការប្រជុំតាមដានការរចនាយ៉ាងហ្មត់ចត់ជាមួយសមាជិកមកពីផ្នែកផ្សេងៗគ្នា។
ផ្នែករចនាមេកានិចនៅក្នុងផ្នែកផែនការផលិតផលបានរចនា hardware ដើម្បីប្រើប្រាស់ជាមួយសារធាតុគីមី SARAYA រួមមានឧបករណ៍បញ្ចេញទឹកសាប៊ូ ម៉ាស៊ីនទឹកខ្ពុរមាត់ ឧបករណ៍លៃសមាមាត្រ ឡាវ៉ាបូ និងឧបករណ៍វេជ្ជសាស្រ្តដូចជាឧបករណ៍វាស់ការពង្រីកលំហូរដែលបានញែក (Flow-Mediated Dilation) (FMD)។ ដើម្បីទទួលបានគុណភាព និងការអនុវត្តដែលល្អប្រសើរជាងមុន ផ្នែករចនាមេកានិចធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយផ្នែកបច្ចេកទេសរបស់រោងចក្រ Dongguan នៅប្រទេសចិនដែលជាកន្លែងផលិតឧបករណ៍របស់យើង។
ការរចនាគឺជាកត្តាសំខាន់ក្នុងការបង្ហាញគំនិតនិងរូបភាព នៃផលិតផល និងម៉ាកយីហោរបស់យើងដល់អតិថិជន។ ក្រុមការងាររចនាម៉ូដនៅក្រុមហ៊ុនទាំងអស់ដែលមាននៅប្រទេសជប៉ុន និងប្រទេសម៉ាឡេស៊ីធ្វើឱ្យ SARAYA បង្កើតការរចនាម៉ូដពោរពេញដោយការចេះគិតគូរដែលបង្កប់សារថានៅជាមួយអ្នកប្រើប្រាស់។ ពួកគេធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកផែនការផលិតផល ដើម្បីធានាថា ការរចនាធ្វើទៅតាមគោលគំនិត ទាំងទម្រង់បែបបទ និងអារម្មណ៍។ តាមរយៈការរចនាឧស្សាហកម្មដូចជា៖ ដប និងឧបករណ៍បញ្ចេញទឹក រហូតដល់ការវេចខ្ចប់ ហាងតាំងបង្ហាញនៅហាង សៀវភៅកាតាឡុក និងគេហទំព័រ ការរចនាម៉ូដទាំងអស់ត្រូវបានបង្កើតឡើងនៅក្នុងក្រុមហ៊ុន។
SARAYA ផលិតនូវផលិតផលបរិភោគ និងផលិតផលដែលមានវិជ្ជាជីវៈដ៏ច្រើនរបស់ខ្លួននៅក្នុងរោងចក្រទាំង៨ នៅទូទាំងពិភពលោក។ ទីតាំងនីមួយៗធានាបាននូវគុណភាពផលិតផល និងសុវត្ថិភាពកម្មករល្អបំផុតទៅតាមស្តង់ដារជប៉ុន និងសកលលោកដូចជា ISO។ SARAYA កាត់បន្ថយយ៉ាងសកម្ម នូវផលប៉ះពាល់របស់ខ្លួនចំពោះបរិស្ថាន ដោយកាត់បន្ថយការបញ្ចេញ និងទប់ស្កាត់ការផលិតកាកសំណល់។ ការបន្ថែមថ្មីចុងក្រោយបំផុតគឺរោងចក្រ Guilin នៅប្រទេសចិនសម្រាប់ការផលិតនៃសារជាតិចម្រាញ់ Luo Han Guo (ផ្លែព្រះសង្ឃ) និងរោងចក្រ Goodmaid ក្នុងប្រទេសម៉ាឡេស៊ី។
ផ្នែកQC (ត្រួតពិនិត្យគុណភាព)ធ្វើការត្រួតពិនិត្យគុណភាពយ៉ាងហ្មត់ចត់ចាប់ពីលទ្ធកម្មវត្ថុធាតុដើម រហូតដល់ការបញ្ជូនផលិតផលសម្រេច។ ផ្នែកQC កណ្តាលនៅទីស្នាក់ការកណ្តាលធ្វើការសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមការងារគ្រប់គ្រងគុណភាពនៅក្នុងរោងចក្រនីមួយៗ រួមជាមួយអ្នកជំនាញគុណភាពដែលយកពីផ្នែក SCM (គ្រប់គ្រងសង្វាក់ផ្គត់ផ្គង់)ដើម្បីអភិវឌ្ឍគុណភាពផលិតផលទាំងពីរដែលផលិតនៅរោងចក្ររបស់ពួកយើងផ្ទាល់ និងដៃគូនៅខាងក្រៅរោងចក្ររបស់យើង។