22 April 2015
SAVE LIVES: Clean Your Hands គឺជាយុទ្ធនាការថែរក្សាសុខភាពដែលដឹកនាំដោយ អង្គការ WHO សម្រាប់លើកកំពស់ការយល់ដឹងពីអនាម័យដៃ ដើម្បីកាត់បន្ថយការឆ្លងមេរោគនៅក្នុងមន្ទីរពេទ្យ។ ចាប់តាំងពីឆ្នាំ២០១០មក ទិវាអនាម័យដៃជាសកលត្រូវបានប្រារព្ធឡើងជុំវិញពិភពលោកនៅថ្ងៃទី៥ ខែ ឧសភា ដើម្បីពង្រឹងការយល់ដឹងអំពីអនាម័យដៃ និងការឆ្លងមេរោគនានាទាក់ទងនឹងការថែទាំសុខភាព។ Saraya បានប្រារព្ធធ្វើឡើងតាមគេហទំព័រជាពិសេសនៅឆ្នាំនេះ។ ការិយាល័យក្នុងស្រុករបស់យើងជាច្រើននៅជុំវិញពិភពលោកកំពុងគាំទ្រដល់មន្ទីរពេទ្យដែលមានព្រឹត្តិការណ៍ ថ្ងៃទី៥ ខែឧសភា។ សូមមើលយុទ្ធនាការដែលទើបបើកថ្មីនៅតាមទំព័រវេបសាយ ដើម្បីជ្រាបជាព័ត៌មាន និងឧបករណ៍អប់រំដូចជា៖ ផ្ទាំងរូបភាព និងផ្ទាំងខិត្តប័ណ្ណដើម្បីផ្សព្វផ្សាយពីការសម្អាតអនាម័យដៃ។ អ្នកអាចទទួលបាន screen saver រូបតុក្កតា ដោយការឆ្លើយសំណួរដែលទាក់ទងទៅនឹងអ្នកសម្អាតអនាម័យដៃ!
សូមចូលទៅមើលវេបសាយអំពីយុទ្ធនាការ និងប្រារព្ធទិវាអនាម័យដៃនៅថ្ងៃទី៥ ខែឧសភា ជាមួយយើង!
http://worldwide.saraya.com/5May/