21 July 2015
Saraya អូស្ត្រាលីមានមោទនភាពក្នុងការប្រកាសថា ឧបករណ៍សម្អាតអនាម័យ Smart-Step Footwearត្រូវបានជ្រើសរើសជាបេក្ខភាពដណ្តើមពានរង្វាន់នៅវគ្គផ្តាច់ព្រ័ត្រនៅក្នុងការទទួលពានរង្វាន់ពីទស្សនាវដ្តីចំណីអាហារ ឆ្នាំ២០១៥សម្រាប់ផ្នែកសុវត្ថិភាពចំណីអាហារ និងនវានុវត្តន៍នៅក្នុងផលិតផលដែលមិនមែនជាចំណីអាហារ។ ពួកយើងមានក្តីរំភើបដែលមានផលិតផលដែលល្អ និងប្រកបដោយភាពច្នៃប្រឌិតដែលត្រូវបានទទួលស្គាល់សម្រាប់ការចូលរួមចំណែករបស់ខ្លួនចំពោះការផលិតនិងសុវត្ថិភាពចំណីអាហារ ។
អ្នកអាចស្វែងរកឧបករណ៍សម្អាតអនាម័យ Smart-Step Footwear នៅលើវេបសាយរបស់ទស្សនាវដ្តីចំណីអាហាររួមជាមួយបក្ខភាពដណ្តើមពានរង្វាន់នៅវគ្គផ្តាច់ព្រ័ត្រនៅក្នុងគ្រប់ផ្នែកទាំងអស់ http://www.foodmag.com.au/news/2015-food-magazine-award-finalists-revealed
ឧបករណ៍សម្អាតអនាម័យ Smart-Step Footwear ត្រូវបានប្រើប្រាស់នៅក្នុងរោងចក្រដែលមានការបញ្ជាក់ដោយ HACCP សម្រាប់ការសម្អាតអនាម័យស្បែកជើងមុនពេលចូលទីតាំងផលិតកម្ម។ Smart-Step មានច្រើនរចនា និងទម្រង់ Smart Step គឺជាឧបករណ៍ជម្រើសផ្សេងមួយទៀតដ៏ល្អសម្រាប់ពាក់ឆ្លងកាត់ទឹកកខ្វក់ក្នុងអាងទឹកដែលត្រូវសម្អាតដោយប្រើស្បែកជើងកវែង លើកទឹកចិត្តឲ្យមានបរិស្ថានរបស់អ្នកបោសសម្អាត និងការធ្វើអនាម័យស្បែកជើងបានត្រឹមត្រូវ។
Mark Smith បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីដាក់បញ្ចូល Smart-Step ទៅក្នុងទស្សនាវដ្តីចំណីអាហារខណៈពេលកំពុងធ្វើការចរចាអំពីការលក់ផលិតផលនេះ ហើយឈុតផលិតផលសម្អាតអនាម័យ នឹងធ្វើឲ្យមានអនាម័យរបស់ Saraya ប្រទេសអូស្រ្តាលី។ SAU សង្ឃឹមថាការមើលឃើញផលិតផលមានការកើនឡើងនៅលើទស្សនាវដ្តីចំណីអាហារនឹងពាំនាំនូវភាពជោគជ័យកាន់តែច្រើនមកឲ្យផលិតផលធ្វើឲ្យចំណីអាហារមានអនាម័យប្រកបដោយភាពច្នៃប្រឌិតជាច្រើននៅក្នុងឈុតផលិតផលរបស់Saraya។
សូមត្រលប់មកវិញសម្រាប់ព័ត៌មានថ្មីៗចុងក្រោយទាក់ទងនឹងទីតាំងរបស់ SAUនៅក្នុងពានរង្វាន់ទស្សនាវដ្ដីចំណីអាហារ។