21 October 2015
Saraya រួមជាមួយ Olympus បានចូលរួមក្នុងការប្រជុំជាអន្តរជាតិ "Central Asian Gastroenterological Week-2015" ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា រហូតដលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ នៅ Almaty Kazakhstan ។
នៅក្នុងការប្រជុំ Saraya និង Olympus បានធ្វើសិក្ខាសាលាស្តីពីការកែច្នៃឡើងវិញ និងការសម្លាប់មេរោគនៃអន្តោទស្សន៍ដែលអាចបត់បែនបានដោយប្រើផលិតផល Acecide និង Endoquick។ នៅក្នុងបន្ទប់បង្រៀនពីជំនាញនេះ បញ្ហាផ្សេងៗទាក់ទងនឹងបរិក្ខារវេជ្ជសាស្រ្ត HLD និងការសម្លាប់មេរោគត្រូវបានលើកឡើង។ គុណប្រយោជន៍ក្នុងការប្រើប្រាស់អាស៊ីដ ពែរ៉ាសេទិក ជំនួសឲ្យការប្រើប្រាស់ផលិតផលដែលមានសារជាតិ អាដេហ៊ីដត្រូវបានយកមកពិភាក្សា។ បន្ថែមពីនេះ ការបណ្តុះបណ្តាលពិសេសអំពីវិធីសម្អាតអនាម័យដៃត្រូវបានធ្វើឡើងនាព្រឹត្តិការណ៍នេះ។ អ្នកចូលរួមទាំងអស់ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការចូលរួម។
ព្រឹត្តិការណ៍នេះលើកឡើងពីអត្ថប្រយោជន៍នានានៃការប្រើប្រាស់គីមីសាស្ត្រដែលមានសារជាតិអាស៊ីត ពែរ៉ាសេទិក របស់ Saraya។ វាជាឱកាសល្អក្នុងការណែនាំផលិតផល Saraya ដល់អតិថិជន Kazakhstan។ ភ្ញៀវចូលរួមការប្រជុំជាច្រើនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាចំពោះផលិតផលវេជ្ជសាស្រ្តរបស់ Saraya។