10 June 2015
SARAYA មានសេចក្តីរីករាយក្នុងការប្រកាសពីការចូលរួមរបស់ខ្លួននៅក្នុងសន្និសីទអន្តរជាតិលើកទីបីស្តីពី ការគ្រប់គ្រងការឆ្លងមេរោគ និងការបង្ការការពារ (ICPIC)ដែលធ្វើឡើងចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ នៅ ហ្កេណេវ៉ា ប្រទេសស្វីស។ ពួកយើងបានចូលរួមក្នុង ICPIC ចាប់តាំងពីឆ្នាំដំបូង និងបាននិងកំពុងផ្លាស់ប្តូរព័ត៌មាន និងមតិយោបល់ជាមួយអ្នកដឹកនាំពិភពលោកនៃការបង្ការ និងគ្រប់គ្រងការឆ្លងមេរោគ។ SARAYA កំពុងផ្តល់ការគាំទ្រដល់ ICPICពីគ្រប់ទិដ្ឋភាពក្នុងនាមជាអ្នកគាំទ្រ ផ្តល់ជាគំនិតនៅឆ្នាំនេះ។ លោក អ្នកនឹងឃើញស្តង់ IS-9000M របស់ពួកយើងជាមួយនឹងឧបករណ៍បញ្ចេញទឹកសាប៊ូដោយមិនចាំបាច់ប្រើដៃប៉ះនៅទីតាំងដែលធ្វើឲ្យដៃរបស់ភ្ញៀវទស្សនាមានអនាម័យ និងស្អាត។
ដើម្បីយល់ឲកាន់តែច្បាស់ពីផលិតផលរបស់យើង សូមចូលទស្សនាពួកយើងនៅបញ្ជរលេខ ៣៩-៤១។ ផលិតផលផ្សេងៗជាច្រើនសម្រាប់ការបង្ការ និងគ្រប់គ្រងការឆ្លងមេរោគនឹងត្រូវដាក់តាំងនៅបញ្ជររបស់យើងរួមជាមួយ Alsoft VB ដែលទើបបង្កើតឡើងថ្មី សារធាតុសម្លាប់មេរោគសម្អាតដៃដែលមានជាតិអាល់កុលពីរប្រភេទជាធាតុផ្សំសកម្មរបស់ខ្លួន និងអាស៊ីតផូស្វ័រដើម្បីធ្វើការប្រឆាំងនឹងមីក្រូសរីរាង្គ និងវីរុសជាច្រើនប្រកបដោយប្រសិទ្ធិភាព។ ឧបករណ៍បញ្ចេញទឹកសាប៊ូដោយមិនចាំបាច់ប្រើដៃប៉ះដែលបញ្ចេញឥទ្ធិពលសារធាតុសម្លាប់មេរោគសម្អាតដៃ និងផលិតផលផ្សេងច្រើនទៀតសម្រាប់ការគ្រប់គ្រង និងការបង្ការការឆ្លងមេរោគនឹងត្រូវបានបង្ហាញជូន។
យើងខ្ញុំទន្ទឹងរង់ចាំលោក អ្នកគ្រប់ពេលនៅ ICPIC 2015!