18 May 2015
នៅថ្ងៃទី១ ខែឧសភា ពិព័រណ៌ Milano ឆ្នាំ២០១៥ បានចាប់បើកថ្មី ដោយធ្វើការស្វាគមន៍ភ្ញៀវដែលមកកាន់ស្តង់តាំងពិព័រណ៌ជាសកលរបស់ខ្លួន។ SARAYA មានមោទនភាពក្នុងនាមជាអ្នកគាំទ្រស្តង់តាំង ពិព័រណ៌របស់ជប៉ុន ជាកន្លែងដែលភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ និងដឹងអំពីឧស្សាហកម្មកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន និងរីករាយជាមួយសេវាកម្មម្ហូបជប៉ុនពិតប្រាកដនៅទីលានអាហារ និងភោជនីយដ្ឋាន។ តាមរយៈការតាំងពិព័រណ៌នេះ SARAYA បានរួមចំណែកដល់សុវត្ថិភាពអាហារតាមរយៈអនាម័យ និងការធ្វើឲ្យមានអនាម័យ រួមមាន ការគាំទ្រលើការគ្រប់គ្រងអនាម័យចំណីអាហារ ដែលមានមូលដ្ឋានលើ HACCP ជាមួយសាប៊ូដែលអនុគ្រោះដល់បរិស្ថាននិងឧបករណ៍ដែលធ្វើឲ្យមានអនាម័យ។
ដូចគ្នានេះផងដែរ ឈុតសម្ភារបន្ទប់ទឹករបស់យើង Sanilavo ត្រូវបានគេដំឡើងនៅក្នុងបន្ទប់ទឹកដែលបន្ថែមនូវភាពលេចធ្លោដ៏ស្រស់ឆើតឆាយ។
ពិព័រណ៌ Milano ឆ្នាំ២០១៥ នឹងត្រូវបានប្រារព្ធធ្វើឡើងរហូតដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៥។ ដូច្នេះនៅតែមានពេលដើម្បីទិញសំបុត្រទៅប្រទេសអ៊ីតាលី និងដើរមើលស្តង់តាំងពិព័រណ៌ទំនិញ ជប៉ុនរបស់យើង។
សម្រាប់សេចក្តីលម្អិត សូមចូលទៅកាន់គេហទំព័រស្តង់តាំងពិព័រណ៌ទំនិញជប៉ុន http://www.expo2015.jp/en/.
សូមកុំខកខានឱកាសដែលមានតែម្តងក្នុងមួយជីវិតនេះ!