05 May 2015
ក្រុមហ៊ុន Saraya Co. , Ltd មានមោទនភាពក្នុងការគាំទ្រដល់ SAVE LIVES៖ យុទ្ធនាការលាងសម្អាតដៃរបស់អ្នក ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី៥ ខែឧសភា។ អ្នកដែលបានយល់ដឹងពីនិន្នាការក្នុងការថែទាំអនាម័យ សុខភាព និងសុវត្ថិភាពអ្នកជំងឺនឹងដឹងថា ថ្ងៃទី៥ ខែឧសភា គឺជាថ្ងៃផ្លូវការនៃការប្រារព្ធពិធី និងការបញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីសុវត្ថិភាពអ្នកជំងឺ តាមរយៈការសម្អាតអនាម័យដៃនិងការប្រើប្រាស់ទឹកជូតដៃមានជាតិអាល់កុល ដើម្បីទប់ស្កាត់ការឆ្លងមេរោគ និងការរីករាលដាលនៃធាតុបង្កជំងឺនៅក្នុងការថែទាំសុខភាព។
SAVE LIVES: Clean Your Hands គឺជាផ្នែកមួយនៃកម្មវិធីដែលត្រូវបានចាប់ផ្តើមនៅឆ្នាំ២០០៥ WHO Clean Care is Safter Care ដែលបង្កើតឡើងដោយសាស្រ្តាចារ្យ Didier Pittet នៃមន្ទីរពេទ្យសកលវិទ្យាល័យទីក្រុងហ្កេណែវ៉ា ប្រទេសស្វីស។ Clean Care is Safer Care ត្រូវបានបង្កើតជាគ្រឹះក្នុងការបណ្ដុះ នូវការយល់ដឹងជាសកលពីសារៈសំខាន់នៃសុវត្ថិភាពអ្នកជំងឺ និងអនាម័យដៃដើម្បីកាត់បន្ថយ ការឆ្លងមេរោគនៅក្នុងមន្ទីរពេទ្យ។ គម្រោងនេះបង្កើតឡើងដើម្បីទទួលបានការទទួលស្គាល់ពីរដ្ឋាភិបាលដើម្បីលើកកម្ពស់ការអភិវឌ្ឍគោលការណ៍សុវត្ថិភាពអ្នកជំងឺ និងកម្មវិធីផ្សេងៗទៀតនៅថ្នាក់ជាតិ។ ចាប់តាំងពីកម្មវិធីនេះចាប់ផ្តើមកាលពី១០ឆ្នាំមុន មន្ទីរពេទ្យនៅបណ្តាប្រទេសជាង១៧១ បានប្តេជ្ញាចិត្តចំពោះកម្មវិធី SAVE LIVES: Clean Your Hands ។
ទំលាប់មិនស្អាត និងអនាម័យដៃមិនបានគ្រប់គ្រាន់នៅក្នុងមន្ទីរពេទ្យធ្វើឲ្យមានការព្យាបាលដែលមិនបានរំពឹងទុក ការព្យាបាលនៅក្នុងមន្ទីរពេទ្យកាន់តែយូរ និងមរណភាពជាច្រើនពាសពេញប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍនៅទូទាំងពិភពលោក។ ក្នុងឆ្នាំ២០០២ អត្រាស្លាប់ចំនួន៩៩ ០០០ សន្មត់ថាជាលទ្ធផលនៃការថែទាំសុខភាពដែលទាក់ទងទៅនឹងមេរោគឆ្លង (១)។ បន្ទុកគឺកាន់តែធ្ងន់ធ្ងរ ប៉ុន្តែ ទើបតែមកដល់ពេលនេះទើបមានការយល់ដឹងពីផលប៉ះពាល់ពិតប្រាកដនៃការអនាម័យដៃមិនគ្រប់គ្រាន់។ តួរលេខទាំងនេះត្រូវបានកើនឡើងដោយសារ សារពាង្គកាយដែលស៊ាំនឹងអង់ទីប៊ីយូទិក។
ចាប់តាំងពីឆ្នាំ២០០៩ កម្មវិធី SAVE LIVES: Clean Your Hands ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៥ ខែឧសភា តំណាងដោយម្រាមដៃប្រាំនៃដៃទាំងពីរ ឬ៥-៥។ យុទ្ធនាការនេះជាគំនិតផ្តួចផ្តើមជាមូលដ្ឋានជាមួយកម្មវិធី Clean Care is Safer Care ថ្នាក់ជាតិ ដែលចុះឈ្មោះគាំទ្រ និជម្រុញការថែរក្សាសុខភាពរបស់កម្មករនៅជុំវិញពិភពលោក ដើម្បីបង្កើតការយល់ដឹង និងការគាំទ្រសម្រាប់កាត់បន្ថយការឆ្លងមេរោគនានាដែលទាក់ទងនឹងការថែទាំសុខភាព។ "ការផ្លាស់ប្តូរប្រព័ន្ធ" និងការបង្កើតវប្បធម៌នៃការយល់ដឹងពាក់ព័ន្ធនឹងអនាម័យដៃ គឺជាបង្គោលរបស់ SAVE LIVES: Clean Your Hands ។ នៅឆ្នាំនេះ អង្គការ WHO កំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្កើតការយល់ដឹងតាមរយៈ រូបថតដែលបានបង្ហោះដោយអ្នកគាំទ្របង្ហាញជាឃ្លា "#safehands "។ រូបភាពរបស់អ្នកគាំទ្រអាចត្រូវបានមើលនៅតាម http://www.cleanhandssavelives.org/safehands/pics.php.
សាស្រ្តាចារ្យ Pittet កំពុងជម្រុញមន្ទីរពេទ្យផ្សេងៗ ដើម្បីធ្វើកំណត់ត្រាការខិតខំប្រឹងប្រែងរបស់ខ្លូនដើម្បីបំបែកកំណត់ត្រា Guiness ឯកត្តៈកម្មផ្នែកសម្អាតអនាម័យដៃឆ្នាំនេះ។ ព័ត៌មានអាចទៅរកមើលនៅក្នុង Youtube រួមទាំងវេបសាយរបស់ Clean Care is Safer Care។ SARAYA ដែលជាអ្នកដឹកនាំផ្នែកអនាម័យថែទាំសុខភាពនៅប្រទេសជប៉ុនមានមោទនភាពក្នុងការគាំទ្រ និងផ្សព្វផ្សាយកម្មវិធី SAVE LIVES នៅថ្ងៃទី៥ ខែឧសភា ឆ្នាំនេះ។ យុទ្ធនាការ Clean Your Hands និង ការិយាល័យទូទាំងពិភពលោករបស់យើងមានក្តីរំភើបក្នុងការចូលរួមសកម្មភាព ៥ ឧសភានៅមន្ទីរពេទ្យក្នុងស្រុកនានា។ គេហទំព័ររបស់SARAYAសម្រាប់ថ្ងៃទី៥ខែឧសភាអាចរកមើលតាម៖ http://worldwide.saraya.com/5May/ សម្រាប់ទាញយកការបង្ហោះ និងផ្ទាំងរូបភាពដើម្បីគាំទ្រដល់សកម្មភាពឆ្នាំនេះ។
ដោយសារតែជាសមាជិកផ្តួចផ្តើមរបស់អង្គការ WHO នៃគណៈកម្មាធិការ POPs SARAYA មានការប្តេជ្ញាចិត្តចំពោះកម្មវិធី SAVE LIVES៖ Clean Your Hands ហើយតួនាទីសកម្ម ដែលក្រុមបាន ពាំនាំការសម្អាតអនាម័យដៃសម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ គោលដៅរបស់ POPs គឺដើម្បីបង្កើតកិច្ចសហការរវាងអាជីវកម្មសម្រាប់និរន្តរភាពដ៏ល្អដើម្បីផ្សព្វផ្សាយចំណេះដឹង និងឱកាសសម្រាប់ការសម្អាត អនាម័យដៃដល់ប្រទេសកំពុងអភិវឌ្ឍនានា។ លោកប្រធាន Yusuke Saraya នៃក្រុមហ៊ុន Saraya Co., Ltd បានរក្សាទុកគោលការណ៍នេះនៅក្នុងជំនឿរបស់ក្រុមហ៊ុន។ "ផ្លូវតែមួយគត់ដែលធ្វើការផ្លាស់ប្តូរ និងធ្វើឲ្យមានសង្គមដែលប្រកបដោយនិរន្តរភាព" អាចធ្វើទៅបានតាមរយៈការសហការរវាងអាជីវកម្ម និង វិស័យមិនស្វែងរកប្រាក់ចំណេញ។ POPs គិតថា កម្មវិធីនេះត្រឹមត្រូវ ដូចនឹង SARAYA ជឿជាក់ថាកម្មវិធីនេះគឺជាមូលដ្ឋានសម្រាប់គម្រោង CSR របស់ខ្លួន" Yusuke Saraya បានថ្លែងបែបនោះ ខណៈពេលដែលមកទស្សនាប្រទេសកម្ពុជា ដើម្បីធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរបស់ក្រសួងសុខាភិបាល ដើម្បីក្លាយជាសមាជិកគាំទ្រដល់យុទ្ធនាការ SAVE LIVES: Clean Your Hands
១. Stone PW, Braccia D, E. Larson ទស្សនាវដ្តីជាលក្ខណៈប្រព័ន្ធ ចំពោះការវិភាគសេដ្ឋកិច្ចនៃការថែទាំសុខភាពទាក់ទងនឹងការឆ្លងមេរោគ។ ទិនានុប្បវត្តិរបស់អាមេរិកនៃការទប់ស្កាត់ជំងឺឆ្លង៖ ២០០៥, ៣៣: ៥០១-៥០៩។