26 October 2015
Saraya បានចូលរួមការប្រជុំស្តីពីការសម្លាប់មេរោគលំដាប់ពិភពលោកលើកទី១៦ ដែលប្រារព្ធឡើងនៅ Lille ប្រទេសបារាំង នៅថ្ងៃទី៧ រហូតដល់ថ្ងៃទី១០ ខែតុលាឆ្នាំ២០១៥។
នៅឆ្នាំនេះ ឧបករណ៍សម្លាប់មេរោគលើបរិក្ខារ ផ្លាស្មា STERIACE បានចេញជាលើកដំបូងនៅការប្រជុំនេះ។ STERIACE បញ្ចូលបច្ចេកវិទ្យាថ្មីដែលប្រើប្រាស់ អាស៊ីតពែរ៉ាសេទីក ជំនួស ពែរូសាយអ៊ីដ្រូសែនជាភ្នាក់ងារសំលាប់មេរោគ។ ឧបករណ៍នេះត្រូវបានបង្ហាញទៅកាន់ការប្រជុំដោយសាស្រ្តាចារ្យ Kobayashi ជាអធិបតីកិត្តិយសដែលអញ្ជើញមកពីសាលាកំរិតក្រោយឧត្តមសិក្សា សកលវិទ្យាល័យថែទាំសុខភាព តូត្យូ។ ទោះបីជាមានបញ្ហាប្រឈមជាច្រីនក្នុងការរៀបចំព្រឹត្តិការណ៍ដែលល្បីល្បាញនេះ និងក្នុងការតាំងបង្ហាញ STERIACE លើកទីមួយ ពួកយើងបានចាប់ផ្តើមយ៉ាងល្អនៅបញ្ជរ ហើយរីករាយក្នុងការជួបមនុស្សជាច្រើនមកពីបណ្តាប្រទេសផ្សេងៗ។ ពីព្រោះអតិថិជនចូលរួមនៅក្នុងការប្រជុំស្តីពីការសម្លាប់មេរោគលំដាប់ពិភពលោក មិនត្រឹមតែមកពីតំបន់អឺរ៉ុបប៉ុណ្ណោះទេ តែមកពីប្រទេសអាមេរិក និងប្រទេសក្នុងទ្វីបអាស៊ីផងដែរ ដែលមកទស្សនាបញ្ជរបស់យើង។ ពួកគេបានសួរសំនួរជាច្រើនអំពី STERIACE ដូចជាភាពខុសប្លែកគ្នារវាងអាស៊ីត ពែរ៉ាសេទីក និងពែរូសាយអ៊ីដ្រូសែន។ បន្ថែមពីនេះ ឧបករណ៍សម្លាប់មេរោគដោយការលាងសម្អាត AR-40ក៏មានការពេញនិយមផងដែរដោយសារវាមានទំហំតូច ហើយជាធម្មតាមិនងាយរកបាននៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប។
មានបញ្ហាប្រឈមជាច្រើនក្នុងការចេញផលិតផលប្រភេទនេះ តែទោះជាយ៉ាងណា ការប្រជុំនេះគឺជាឱកាសដ៏អស្ចារ្យដើម្បីបង្ហាញពីបច្ចេកវិទ្យារបស់យើង និងស្វែងយល់បន្ថែមដើម្បីធ្វើការអភិវឌ្ឍ។ ពួកយើងមានបំណងថ្លែងអំណរគុណដល់ភ្ញៀវទស្សនាទាំងអស់ដែលមកពី ការប្រជុំអំពីការសម្លាប់មេរោគលំដាប់ពិភពលោក។